ព័ត៌មានជាតិ

​សមត្ថកិច្ចរកឃើញ សាច់មាន់ ជង្គង់មាន់ ខូចគុណភាព នៅផ្សារបវេលនិងផ្សារខ្នាចរមាស!

​បាត់ដំបង: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុ គីមី ហាមឃាត់ នៅ :
១- ផ្សារ បវេល និងផ្សារ ខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដោយដកហូតទំនិញខូចគុណភាពចម្រុះប្រមាណ ៨៣ គ.ក្រ យកមករក្សាទុកនៅសាខាដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។
២- ប៉ុស្ដិ៍ អូររំដួល ឃាត់ចាប់បាន :
– សាច់មាន់ ជង្គង់មាន់ = ៧០ គក្រ
– នំចម្រុះខូចគុណភាព = ២០ គក្រ
យកទៅដុតកម្ទេចចោលភ្លាមៗ ដោយមានការចូលរួម ពី សមត្ថកិច្ចចម្រុះនៅប្រចាំប៉ុស្ដិ៍ មានមន្ត្រី គយ ប៉ូលិស និងមន្ត្រីស្នាក់ការ ៕

មតិយោបល់