បាត់ដំបងៈ ដែកកេះសម្រាប់ប្រើប្រាស់ក្នុងការដុតបារី ដែលមានទ្រង់ទ្រាយស្រដៀងគ្នានឹងគ្រាប់បែកដៃ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងរើស យកទៅប្រគល់ជូនសមត្ថកិច្ច កាលពីរសៀលថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៨ នៅភូមិម្នាស់កាល ឃុំអូរដា ស្រុកកំរៀង។
តាមសមត្ថកិច្ច បានឲ្យដឹងថា វត្ថុនោះ គឺមិនមែនជាគ្រប់បែកដៃ នោះទេ គ្រាន់តែជាដែកកេះ សម្រាប់ដុតបារីប៉ុណ្ណោះ ដែល ប្រជាពលរដ្ឋបានប្រទះឃើញ ហើយមានការ សង្ស័យក៏រាយការណ៍ជូនសម្ថកិច្ចនគរបាលមូលដ្ឋាន ។
ពាក់ព័ន្ធនឹងបញ្ហានេះ សមត្ថកិច្ចក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានកុំឲ្យប្រើប្រាស់វត្ថុណា ដែលងាយនឹងបង្កឲ្យមានការភ័ន្តច្រឡំ ដូចជាករណីមួយ នេះជាដើម៕
មតិយោបល់