បន្ទាប់ពីឈ្នះពានកីឡាករឆ្នើមប្រចាំរដូវកាលរបស់ Premier League រួចមក ខ្សែប្រយុទ្ធ Mohamed Salah បាននិយាយពាក់ព័ន្ធទៅនឹងការប្រកួតជាមួយក្រុម AS Roma នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League យប់ថ្ងៃទី២៥ ឈាងចូលថ្ងៃទី២៦ វេលាម៉ោង ១ៈ៤៥ នាទី។
បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា Mohamed Salah ហាក់មិនសូវចាប់អារម្មណ៍ចំពោះការឈ្នះពាន កីឡាករល្អប្រចាំ Premier League ឡើយ អ្វីដែលខ្សែប្រយុទ្ធរូបនេះ កំពុងព្រួយបារម្ភនោះ គឺការប្រកួតជាមួយក្រុម Roma វគ្គពាក់ពាក់កណ្តាលផ្តាច់ព្រ័ត្រឯណោះទេ។ Salah បានឲ្យដឹងថា រូបគេត្រូវជួបក្រុមចាស់ខ្លួន ក្នុងវគ្គដ៍សំខាន់ ដែលជាការប្រកួតដ៍តានតឹងមួយ ដែលរូបគេមិននឹកស្មានដល់ឡើយ។
ថ្វីដ្បិត Salah កំពុងតែជោគជ័យជាមួយ Liverpool មែន តែកីឡាកររូបនេះ នៅមិនចង់ជួប Roma ឡើយ ព្រោះជាអតីតក្លិបចាស់របស់ខ្លួន ម្យ៉ាងមិនចង់ស៊ីសាច់ហុតឈាម ជាមួយ Roma ឡើយ។ យ៉ាងណាវិញ Salah ក៍មិនបន្ធូរដៃក្នុងការប្រកួតនេះឡើយ ដោយនឹងប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីជួយហង្សក្រហម Liverpool ឡើងវគ្គផ្តាច់ព្រ័ត្រ Champion League នឹងឈានទៅរកការឈ្នះពានកំពូលរបស់ទ្វីបអឺរ៉ុបនេះតែម្តង។
គួរំលឹកថា Mohamed Salah បានចាកចេញពី Roma មកកាន់ Liverpool ពិតជាមិនខកបំណងឡើយ ដោយកីឡាករអេហ្ស៊ីប រូបនេះ ធ្វើឲ្យប្រជាប្រិយភាព របស់គេកក្រើកយ៉ាងខ្លាំង ក្នុងពេលបច្ចុប្បន្ននេះ៕
មតិយោបល់