ព័ត៌មានជាតិ

ស្រ្តីម្នាក់ ចងកសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ!..

កំពត: នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ មានករណីស្រ្តីម្នាក់អត្ដឃាតចងកសម្លាប់ខ្លួន នៅភូមិសំរ៉ោង ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

ជនរងគ្រោះឈ្មោះ គា ណា ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានយកខ្សែគោនីឡុង ពណ៌ស ចងភ្ជាប់ទៅនឹងផ្នឹមផ្ទះ បណ្ដាលឲ្យស្លាប់។

ក្រោយពេលកើតហេតុ កម្លាំងជំនាញនិងលោកគ្រូពេទ្យបានសហការគ្នាត្រួតពិនិត្យធ្វើកោសល្យវិច័យ ជាក់ស្ដែងករណីនេះបើពិនិត្យទៅមិនប្រក្រតីយ៉ាងណានោះទេ៕

មតិយោបល់