ព័ត៌មានកីឡា

Ronaldo មានឱកាសបង្កើតកំណត់ត្រាថ្មី តែត្រូវខកខានវិញ (វីដេអូ)

ចំនួន ៩ ប្រកួតកន្លងមក កំពូលខ្សែប្រយុទ្ធអន្តរជាតិពរទុយហ្គាល់ Cristisno Ronaldo បានបង្កើតកំណត់ត្រា ទាត់ចូលទាំង ៩ ប្រកួត ដោយស៊ុតបាន ១៥ គ្រាប់ច្រើនជាងគេ​បំផុត នៅ UEFA Champion League ។

យ៉ាងណាវិញ ក្នុងការប្រកួតជាមួយក្រុម FC Bayern Munich យប់មិញនេេះ Ronaldo មានឱកាសបង្កើតកំណត់ត្រាថ្មី ក្នុងការរកគ្រាប់បាល់ ១០ ប្រកួតជាប់ៗគ្នាទៅហើយ ក៍ប៉ុន្តែបែរជាខកខានវិញ ដោយសារតែអាជ្ញាកណ្តាល​មិនឲ្យចំពោះគ្រាប់បាល់ស៊ុតយ៉ាងល្អមួយនេះវិញ។ ជាការពិតណាស់ នៅពាក់កណ្តាលតង់ទី២ ខ្សែប្រយុទ្ធមុតស្រួច​ Ronaldo បានស៊ុតបញ្ចូលទីយ៉ាង​អស្ចារ្យ ពីកាបោះបាល់ផ្លោងរបស់ Luka Modric ក៍ប៉ុន្តែ បាល់នេះ មិនត្រូវបានឲ្យ​ឡើយ ដោយសារអជ្ញាកណ្តាលឃើញថា Ronaldo យកដៃទប់បាល់ទម្លាក់​រួចស៊ុត។ ប្រសិនបើ Ronaldo ស៊ុតគ្រាប់នេះ លោកអាជ្ញាកណ្តាលឲ្យវិញ នោះ​កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ នឹងស៊ុតគ្រាប់បាល់ទី ១៦ នៅ Champion League ពោលបង្កើតកំណត់ត្រាថ្មីមួយទៀត ដោយស៊ុតបញ្ចូលទី ១០ ប្រកួតជាប់ៗគ្នា។

ដូច្នេះហើយ នេះគឺជាការខកចិត្តមួយ សម្រាប់​ Ronaldo ដែលមិនអាចស៊ុតបាន​សម្រេចក្នុងការបង្កើតកំណត់ត្រាថ្មី ក៍ប៉ុន្តែ កីឡាកររូបនេះ នៅតែជា Top Scorer នៅ Champion League ដដែល ដោយតាមពីក្រោយកីឡាករ Mohamed Salah មាន ១០ គ្រាប់៕


//www.youtube.com/watch?v=sIWONozTOYY

មតិយោបល់