ព័ត៌មានជាតិ

ស្ថានភាពកម្ពស់ទឹកថ្ងៃទី២១មិថុនា ទឹកទន្លេឡើង៦ ស្រក១ ថេរ១កន្លែង

ភ្នំពេញ: គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថានភាពកម្ពស់ទឹកទន្លេនៅតាមស្ថានីយជលសាស្ត្រចំនួន៦ បានបង្ហាញថា ទឹកបានឡើងបន្តិច គ្រាដែលស្ថានីយជលសាស្ត្រតែ១ប៉ុណ្ណោះ ដែលកម្ពស់ទឹកស្រកចុះបន្ដិច។ នេះជាការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅមុននេះ១០នាទី។

ក្រសួងធនធានទឹក ចេញផ្សាយព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃទី២១ ខែមិថុនានេះ បានឲ្យដឹងថា ស្ថានីយជលសាស្ត្រ ទី១- ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់៣,២៦ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០៣ម៉ែត្រ ទី២- ទន្លេមេគង្គ-ក្រចេះ ទឹកមានកម្ពស់៨,៥៣ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០២ម៉ែត្រ ទី៣- ទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់២,២៩ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០៥ម៉ែត្រ ទី៤- ទន្លេមេគង្គ-អ្នកលឿង ទឹកមានកម្ពស់១,៣៥ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០៧ម៉ែត្រ ទី៥- ទន្លេបាសាក់-កោះខែល ទឹកមានកម្ពស់២,១៥ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០៧ម៉ែត្រ និងទី៦- ទន្លេសាប-ព្រែកក្ដាម ទឹកមានកម្ពស់១,៤១ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០៧ម៉ែត្រ។

ដោយឡែក ស្ថានភាពកម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រចំនួន១ផ្សេងទៀត កម្ពស់ទឹកស្រកចុះបន្តិច រួមមាន ទន្លេមេគង្គ-កំពង់ចាម ទឹកមានកម្ពស់៣,៧៧ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រកចុះ០,០៥ម៉ែត្រ ខណ:ដែលកម្ពស់ទឹកនៅស្ថានីយជលសាស្ត្របឹងទន្លេសាប-កំពង់លួង នៅកម្រិតថេរធៀបថ្ងៃម្សិលមិញ គឺ០,៣៨ម៉ែត្រ៕

មតិយោបល់