ព័ត៌មានជាតិ

ជួយShareរកសាច់ញាតិគាត់ផង! បុរសម្នាក់ដេកស្លាប់នៅមាត់ទឹកបាតស្ទឹង នៅស្រុកក្រឡាញ់!

សៀមរាបៈ នៅថ្ងៃ សុក្រ ១៣កើត ខែ ពិសាខ ឆ្នាំរកា សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៦នាទីព្រឹក យើងទទួលព័ត៌មានថាមាន មានករណី មនុស្សដេកស្លាប់នៅមាត់ទឹកបាតស្ទឹង នៅចំណុចខាងត្បូងស្ពានតាប៉ុន ស្ថិតនៅភូមិ ពេជ្ជោរ ឃុំ ក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សាកសពកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗនិងបានធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុហើយបានពិនិត្យឃើញថាមិនមែនពាក់ព័ន្ធនិងរឿងឃាតកម្មទេ។

មូលហេតុ សង្ស័យថា ជនរងគ្រោះផឹកស្រាស្រវឹងហើយចុះងូតទឹកស្ទឹង។
សមត្ថកិច្ចយើងបានបង្កើតគណៈកម្មការ បូជាសពជនរងគ្រោះ នៅវត្តពោធិ៍ក្រឡាញ់ ហើយធាតុបានផ្ញើទុកនិងព្រះចៅអធិការវត្តពោធិ៍ក្រឡាញ់ និងស្វែងរកសាច់ញាតិ។
ជនរងគ្រោះខាងសមត្ថកិច្ចយើងកំពុងស្រាវជ្រាវរកអត្តសញ្ញាណ៕

មតិយោបល់