បន្ទាប់ពីអាចនាំយកខ្សែបម្រើប្រយុទ្ធកូឡុំប៊ី James Rodriguez ក្នុងលក្ខខណ្ឌខ្ចីជើង កាលពីរដូវក្តៅកន្លងមក ខណៈរដូវក្តៅក្រោយនេះ ក្រុមជើងឯកអាឡឺម៉ង់មួយនេះ ចង់នាំយកកីឡាករមួយរូបទៀត ដែល Real Madrid ចង់លក់ចេញ ក្រោយពីធ្លាក់ទម្រង់យ៉ាងខ្លាំង។
បើតាមការចុះផ្សាយរបស់ The Guadian បានឲ្យដឹងថា ក្រុម FC Bayern Munich ចង់នាំយកខ្សែប្រយុទ្ធញ៉ាំញីដោយរបួស Gareth Bale មកកាន់អាឡឺម៉ង់ នៅរដូវកាលក្រោយនេះ។ បន្ទាប់ពីបែកធ្លាយដំណឹងនេះ Gareth Bale បានចេញមុខមកអះអាងថា រូបគេនឹងមិនផ្លាស់ទៅលេងឲ្យក្រុម Bayern Munich ឡើយ ដោយបន្តវត្តមានជាមួយ Real Madrid បន្តទៀត។
ម្យ៉ាងវិញទៀតនោះ ប្រសិនបើ Gareth Bale ចាកចេញពី Real Madrid មែននោះ គឺកីឡាកររូបនេះ ទៅលេងនៅ អង់គ្លេសវិញ ដោយមិនទៅលេងនៅអាឡឺម៉ង់ឡើយ។ ជាការពិតណាស់ ក្រុម Bayern Munich មានបំណងចង់ធ្វើដូច James Rodriguez អ៊ីចឹងគឺខ្ចីជើងមួយរដូវកាល ហើយចង់ទិញផ្តាច់នៅរដូវកាលបន្ទាប់ ប្រសិនបើ Bale អាចផ្ស៊ាំការលេងបានល្អ ជាមួយ Bayern Munich ដូច James Rodriguez ។
យ៉ាងណាវិញ Bale ចេញមុខបដិសេធ មិនផ្លាស់ទៅកាន់ Bayern Munich ឡើយ បើទោះបីជាកីឡាកររូបនេះ ត្រូចាកចេញពី Real Madrid ក៍ដោយ ខណៈ ក្លិបធំៗនៅអង់គ្លេស ចាំទទួល Bale ដៃពីរ។



មតិយោបល់