ព្រះសីហនុៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយពីមានក្មេងប្រុស៣នាក់ ត្រូវបានក្រុមគ្រួសារនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោយពីក្មេងទាំងនោះ មានអាការៈប្រកាច់ខុសប្រក្រតី។
ក្មេងរងគ្រោះមានឈ្មោះ ទី១ ឈ្មោះឆ. ឆ.វ ភេទប្រុសអាយុ១០ឆ្នាំ ទី២ ឈ្មោះស.រ.ត.ន ភេទប្រុស អាយុ៨ឆ្នាំ ទី៣ ឈ្មោះស.រ.ធ ភេទប្រុស អាយុ៧ឆ្នាំ ជាកូនប្រជាពលរដ្ឋរស់នៅក្រុម២៣.ភូមិ១.សង្កាត់៤.ក្រុងព្រះសីហនុ។
ជនសង្សយ័ម្នាក់ឈ្មោះ វ៉ន វត្ថា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅក្រុម២៣ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ។
បើតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ក្មេងៗត្រូវគេឲ្យផឹកថ្នាំម៉្យាង(ថ្នាំគ្រវី) ហើយជនសង្ស័យទាំងនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ។
បច្ចុប្បន្ន ក្រោយពីខាងមន្ទីរពេទ្យជួយសង្គ្រោះរួចមក ត្រូវបានខាងអង្គការម្លប់តាប៉ាងនាំយកទៅមណ្ឌលរបស់អង្គការហើយ៕
មតិយោបល់