ភ្នំពេញៈ យុវជនម្នាក់បើករថយន្តស៊េរីទំនើប៥៧០ ងោកមួយភាំងរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវបានអស់៤កង់ រួមនិងបង្គោលភ្លើងបំភ្លឺផ្លូវ១ដើម ហើយរថយន្តបានខ្ទាតមកស្តាំដៃទៅបុកទ្វារក្រុមហ៊ុន ខាហ្សា ថប ខូតខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខក្រុមហ៊ុន ខាហ្សា ថប ខបតើរេសិន តាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជនម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកឡិចស៊ីសLX៥៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AE-0808 ធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះលុះមកដល់ចំណុចកើតហេតុខាងលើ បានងោកមួយភាំងធ្វើឲ្យរថយន្តរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់ចំនួន៤កង់ រួមនិងបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១យដើម ហើយរថយន្តបានខ្ទាតមកខាងស្តាំដៃជ្រុលបុកទ្វារក្រុមហ៊ុននៅកន្លែងកើតហេតុខាងលើខូតខាតយ៉ាងដំណំ។ ចំណែករថយន្តបង្កខូចខាតផ្នែកខាងនិងខាងក្រោយយ៉ាងដំណំផងដែរ តែមិនបង្កឲ្យមានអ្នករងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះគ្នានៅពេលក្រោយ៕
https://youtu.be/bDiKHpUCwFM
មតិយោបល់