ព័ត៌មានជាតិ

ម៉ូតូSmash បុកម៉ូតូណៃហត ពីក្រោយរបួសធ្ងន់ទាំង២នាក់!

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូស្មាស់ក្នុងល្បឿនលឿនជ្រុលបុកម៉ូតូណៃហត ពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់២នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខការហ្វេអាម៉ាហ្សូន តាមបណ្តោយផ្លូវមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AM-3808 ធ្វើដំណើតាមបណ្តោយផ្លូវមុន្នីរ៉េតក្នុងទិសដៅពីលិចទៅកើតខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CL-4615 ធ្វើដំណើមកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលបុកបណ្តាលឲ្យដួលបោកក្បាលទៅនិងថ្នល់រងរបួសទាំងសងខាង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមន រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់