ព័ត៌មានជាតិ

ស្តារិចបុកម៉ូតូពេញទំហឹង ស្លាប់បុរសម្នាក់យ៉ាងរន្ធត់!

កំពង់ចាម: នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៦ ចំណុចស្ពានខ្នាត ភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តកំពង់ចាម រវាងរថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។

នៅមុនពេលកើតហេតុ គេមានឃើញមានរថយន្តម៉ាក ស្តារិច ៨កៅអី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2 W-2757 (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណចុះគេចខ្លួនបាត់) បើកបរពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូ សេ១០០ ពណ៌ក្រហម ពាក់ស្លាកលេខសៀមរាប1D1217 ដែលធ្វើដំណើរទិសដៅពីត្បូងទៅជើងតែម្នាក់ឯង ឈ្មោះ មិត ចិន ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង បណ្តាលឲ្យស្លាប់នៅកន្លែង។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ។ ចំពោះរថយន្តនិងម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋាននគរបាល រៀបចំកសាងតាមនិតិវិធី៕

មតិយោបល់