ជាទូទៅការទទួលទានគ្រឿងស្រវឹងតែមួយមុខអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពទៅហើយ ចុះទំរ៉ាំតែទទួលទានដំណាលគ្នាជាមួយថ្នាំពេលទៀតនោះ តើមានរឿងអ្វីកើតឡើង? ក្រុមគ្រូពេទ្យជាច្រើនបានធ្វើការព្រមាន ចំពោះការទទួលទានគ្រឿងស្រវឹងជាមួយនឹងថ្នាំ ព្រោះវាអាចបង្កឲ្យមានគ្រោះខ្លាំងបំផុត។
ជាតិអាល់កុល នៅក្នុងគ្រឿងស្រវឹងអាចរារាំងដល់ប្រព័ន្ធប្រសាទកណ្តោល ខូចថ្លើម ក្រពះ… ហើយប្រសិបើអ្នកលេបថ្នាំស្របពេលដំណាលគ្នាទៀត អាចជះឥទ្ធិពលអវិជ្ជមានទ្វេរដងទៅលើសរីរាង្គទាំងនេះ។
ការទទួលទានគ្រឿងស្រវឹង ជាមួយថ្នាំពេទ្យ ក៏អាចបណ្តោលឲ្យមានបញ្ហាក្អួតអង្អោរ វិលមុខ សន្លប់ សម្ពាធឈាមឡើងខ្ពស់ បញ្ហាសរសៃឈាមបេះដូង ពិបាកដង្ហើម ផ្លាស់ប្តូរអាកាប្បកិរិយា។ល។
មិនតែប៉ុណ្ណោះ អ្នកត្រូវចាំថា ការទទួលទានគ្រឿងស្រវឹង អាចបណ្តោលឲ្យកើតមានជំងឺសរសៃឈាមបេះដូងរ៉ាំរ៉ៃ ជំងឺមេតាប៉ូលីស កូលេស្តេរ៉ុលខ្ពស់ ជំងឺទឹកនោមផ្អែមផងដែរ៕
ដកស្រង់ពី៖ soha
មតិយោបល់