ព័ត៌មានជាតិ

ហ៊ានណាស់! ប្អូនថ្លៃ ចាប់រំលោភកូនបងថ្លៃបានសម្រេច ត្រូវប៉ូលិសចាប់វាយខ្នោះ

ព្រៃវែងៈ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចទទួលបានបណ្ដឹងពីបុរសម្នាក់ រស់នៅភូមិពានាផ្សារ ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានប្តឹងរាយការណ៍ថានៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ឈ្មោះ វ៉េង វិណៃ ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិឃុំជាមួយ ត្រូវជាប្អូនថ្លៃបានធ្វើសកម្មភាព រំលោភសេពសន្ថវៈទៅលើ ក្មេងស្រីអាយុ ១៦ឆ្នាំ ត្រូវជាកូន របស់ខ្លួនបានសម្រេច១ដង នៅលើផ្ទះក្នុងបន្ទប់ផ្ទះ ជនរងគ្រោះ។

ក្រោយពីទទួលបានបណ្ដឹង សមត្ថកិច្ចបានហៅជនសង្ស័យ មកសួរនាំ ជនសង្ស័យបាន ឆ្លើយសារភាពថាខ្លួនពិតជាបាន រំលោភសេពសន្ថវៈទៅលើជនរងគ្រោះពិតប្រាកដមែន។

ចំណែកមូលហេតុ គឺជនរងគ្រោះ មានមានការភ័យក្លាចការគំរាមពីជនសង្ស័យ ទើបរំលោភសេពសន្ថវៈ ទៅលើជនរងគ្រោះបានសម្រេចតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីបំពេញនិតិវិធីច្បាប់៕

មតិយោបល់