ព័ត៌មានកីឡា

Khedira៖ ខ្ញុំចង់ឈ្នះពាននៅអង់គ្លេសទៀត

ខ្សែបម្រើជម្រើសជាតិអាឡឺម៉ង់ កីឡាករ Sami Khedira ក្រោយពីឈ្នះពាន ជាមួយក្រុមសេះបង្កង់ Juventus រួចមកកីឡាកររូបនេះ មានបំណងចង់ចាក​ចេញ​ពីអ៊ីតាលី មកកាន់អង់គ្លេសវិញ ដើម្បីមហិច្ចតាឈ្នះពាននៅទីនោះទៀត។

បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ខ្សែបម្រើឆ្នើម Sami Khedira ចង់ផ្លាស់មកកាន់ Premier League នៅរដូវកលក្រោយនេះ បន្ទាប់ពី​ជួយក្រុមសេះបង្កង់ Juventus ឈ្នះពានរដូវកាលនេះ រួចមក។ ជាការពិតណាស់ Khedira បានថ្លែងប្រាប់អ្នកសារពត៌មានថា៖ ខ្ញុំពិតជាសប្បាយចិត្តដែលបានជួយ​ក្លិបឈ្នះពាន ជាច្រើននាពេលកន្លងមកនេះ។ ក៍ប៉ុន្តែ ខ្ញុំចង់ទៅកាន់អង់គ្លេសវិញ​ម្តង​ព្រោះខ្ញុំចង់ប្តូរបរិយាកាស ខណ:ខ្ញុំធ្លាប់ឈ្នះពានជាមួយក្លិបនៅអាឡឺម៉ង់, អេស្ប៉ាញ និងអ៊ីតាលីរួចហើយ ជំហានបន្ទាប់គឺខ្ញុំចង់ឈ្នះពាននៅអង់គ្លេសវិញ​ម្តង។

គួរបញ្ជាក់ផងដែរថា Sami Khedira កំពុងត្រូវបានក្រុមហង្សក្រហម Liverpool ទាក់ទងចង់បានកីឡាកររូនេះ ឲ្យទៅកាន់ Anfield នៅរដូវកាលក្រោយនេះ ក្រោយពី Khedira ធ្វើបានល្អជាមួយ Juventus ។ ប្រសិនបើអាចក្លាយជាការពិត​មែននោះ Sami Khedira នឹងអាចសម្រេចសុបិន​របស់គេក្នុងការផ្លាស់មកកាន់ក្របខណ្ឌ កំពូលរបស់អង់គ្លេសជាក់ជាមិនខាន​ឡើយ។

មតិយោបល់