ព័ត៌មានជាតិ

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ទទួលបានការលើកលែងទោសពីលោក Moon Jae-in

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានផ្តល់ការលើកលែងទោសដល់អតីតប្រធានាធិបតីលោកស្រី Park Geun hye ដែលកំពុងជាប់ឃុំ ក្នុងពន្ធនាគារ ក្រោយត្រូវបានតុលាការកាត់ទោសពីបទពុករលួយ។ នេះបើតាមក្រសួងយុតិ្តធម៌កូរ៉េខាងត្បូង។

លោកស្រី Park Geun hye មានអាយុ ៦៩ឆ្នាំ គឺជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានទម្លាក់ចេញពីតំណែង អំឡុងពេលកំពុងកាន់អំណាច កាលពីឆ្នាំ២០១៧ ដោយតុលាការធម្មនុញ្ញ ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ និងការគប់គិតគ្នាជាមួយមនុស្សជំនិត ក្នុងការទទួលបានប្រាក់មូលនិធិរាប់លានដុល្លារពី ក្រុមហ៊ុនធំៗក្នុងប្រទេស ដើម្បីបម្រើផលប្រយោជន៍ក្រុមគ្រួសារខ្លួនឯង។ លោកស្រី Park ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ ២០ឆ្នាំ។

ប៉ុន្តែលោក Lee Myung-bak ជាអតីតប្រធានាធិបតីកូរ៉េខាងត្បូងដែលសព្វថ្ងៃកំពុងជាប់ពន្ធនាគារដោយប្រព្រឹត្តអំពើពុករលួយ ដែរនោះមិនទាន់ទទួលបាន ការលើកលែងទោសនោះទេ៕

ប្រភព៖​​​​​​ Reuters

មតិយោបល់