ភ្នំពេញៈ នៅម៉ោង៥ល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានបញ្ចប់ការសាកសួរជនត្រូវចោទឈ្មោះ នី សុខា ជាមន្ត្រីអង្គការរអាដហុក ពាក់ព័ន្ធនឹងសំណុំរឿងសួកប៉ាន់សាក្សី គឺ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដើម្បីកុំឲ្យនាង និយាយការពិតអំពីទំនាក់ទំនងស្នេហ៍រវាងរូបនាង និងលោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិហើយ។
លោកស្រី គា សុផល មេធាវីការពាសិទ្ធិលោក នី សុខា បានប្រាប់អ្នកសារព័ត៌ថា ចៅក្រមស៊ើបសួរបានសាកសួរកូនក្តីលោកស្រីពាក់ព័ន្ធនឹងសំណុំរឿងសួកប៉ាន់សាក្សីតែប៉ុណ្ណោះមិនមានសួរអ្វីក្រៅពីនេះនោះទេ។ លោកស្រីបានបដិសេធមិននិយាយអ្វីទៀតទេ ដោយវាប៉ះពាល់ដល់និតីវិធីនៃការស៊ើបអង្កេតរបស់ចៅក្រម។
បើតាមការបញ្ជាក់ពីលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ចៅក្រមស៊ើបសួរនឹងបន្តចំណាត់ការសើបសួរ។ ចំពោះចំណាត់ការបន្តទៀតនោះ លោកនឹងផ្តល់ព័ត៌មានបន្ទាប់ពីទទួលបានសេចក្តីសម្រេចពីចៅក្រមសើបសួរ។
សូមបញ្ជាក់ថា ជនត្រូវចោទលោក លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុនី ត្រូវជាប់ចោទពីបទ សូកប៉ាន់សាក្សី ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមិនា និងខែមេសា ឆ្នាំ២០១៦ យោងតាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ និងត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរចេញដីកាសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស កាលពីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ៕
មតិយោបល់