ព័ត៌មានជាតិ

បុគ្គលិកធនាគាហត្ថាកសិករម្នាក់ ប្រញាប់មកធ្វើការបើកម៉ូតូលឿនដូចហោះ បុកពីក្រោយរថយន្ត បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

រតនគិរី: នៅវេលាម៉ោងប្រហែល ១ និង ៣០នាទីយប់ រំលងអធ្រាត្រឈានចូល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរម៉ូតូបុករថយន្តពីក្រោយ លើកំណាត់ផ្លូវជាតិលេខ ៧៨A ស្ថិតភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

ដំណើររឿង៖ នៅវេលាកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1B-2232 បើកបរដោយឈ្មោះ ម៉ី សែន ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកធនាគារហត្ថាកសិករ មានទីលំនៅភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគីរី មកដល់ចំណុចខាងលើក៏បុកពីក្រោយរថយន្តមួយគ្រឿង បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បណ្ដាលឲ្យស្លាប់នឹងកន្លែងកើតហេតុ។

មូលហេតុ៖ សង្ស័យជនរងគ្រោះប្រញាប់មកធ្វើការ ទើបបើកបរក្នុងល្បឿន។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីចាត់ការតាមច្បាប់ ចំណែកសពប្រគល់គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់