ព័ត៌មានជាតិ

សមត្ថកិច្ចអនុវត្តន៍វិធានការ ចុះពិនិត្យតាមបណ្តាស្ថានីយ/ដេប៉ូ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំ និងនាយកដ្ឋានមន្ទីរពិសោធន៍ នៅថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០១៨​ បានចុះធ្វើការត្រួតពិនិត្យគុណភាព​ បរិមាណ​ និងថ្លៃលក់រាយប្រេងឥន្ទនៈរបស់ស្ថានីយ/ដេប៉ូ ក្នុងរាជធានីភ្នំពេញ​ បានចំនួន៤ទីតាំង។

ជាលទ្ធផល​​ ស្ថានីយ/ដេប៉ូទាំង៤ទីតាំងបានលក់ប្រេងឥន្ទនៈត្រឹមត្រូវតាមអនុលោមភាពទាំងផ្នែកគុណភាព​ និងផ្នែកបរិមាណ​។

ចំណែកថ្លៃលក់រាយក៏បានអនុវត្តត្រឹមត្រូវតាម​សេចក្តី​ជូន​ដំណឹងស្តីពីថ្លៃលក់រាយប្រេង​ឥន្ទនៈ​តាម​ស្ថានីយ​/ដេប៉ូ ​លេខ​ ១៧៤៥​ ព.ណ​ អវឯ​ ចុះថ្ងៃទី​១១​ ខែឧសភា​ ឆ្នាំ២០១៨​ របស់​ក្រសួង​ពាណិជ្ជកម្មដែរ​៕

មតិយោបល់