ព័ត៌មានជាតិ

គេចទៅណារួច! ឆក់គេនៅភ្នំពេញ មកជាប់ខ្នោះប៉ូលិសនៅខេត្តកំពត!

កំពត: នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ កម្លាំងផែននគរបាលព្រហ្មទណ្ឌខេត្តកំពត សហការជាមួយសមត្ថកិច្ចព្រហ្មទណ្ឌរាជធានីភ្នំពេញ បានចុះចាប់មុខសញ្ញាឆក់ នៅរាជធានីភ្នំពេញ ដែលគេចមកកំពត-កែប ។

ជាលទ្ធផលសមត្ថកិច្ចកំពតនិងកែប សហការចាប់មុខសញ្ញាបាននៅចំណុចឆ្នេរ (កន្លែងលេងទឹក) ខេត្តកែប ចំនួន៥ នាក់ រួមមាន ៖
១.ឈ្មោះ ឆេង មានរាជ្យ ភេទប្រុស អាយុ ១៧ ឆ្នាំ ។
២.ឈ្មោះ សុខ ហេង ភេទប្រុស អាយុ ១៧ ឆ្នាំ (អ្នកទាំង២មកពីភូមិបឹងព្រលឹត សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ) ។
៣.ឈ្មោះ កែវ សុជាតិ ភេទប្រុស អាយុ ១៧ ឆ្នាំ មកពីភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ។
៤.ឈ្មោះ ស សុខា (ហៅវី) ភេទប្រុស អាយុ ១៧ ឆ្នាំ មកពីភូមិអូរបែកក្អម សង្កាត់បឹងសាឡាង ខណ្ឌពោធិ៍សែនជ័យ ។
៥.ឈ្មោះ តាន់ ប្រាក់ស្រីនិច ភេទស្រី អាយុ ១៦ ឆ្នាំ មកពីភូមិអូរបែកក្អម សង្កាត់បឹងសាឡាង ខណ្ឌពោធិ៍សែនជ័យ ។
ដោយបទល្មើសឆក់ជាសមត្ថកិច្ចព្រហ្មទណ្ឌរាជធានី ដូច្នេះយើងកំពុងត្រៀមប្រគល់ជូនទៅសមត្ថកិច្ចខាងភ្នំពេញយកទៅចាត់ការតាមនីតិវិធីច្បាប់ ៕​

មតិយោបល់