អាល្លឺម៉ង់ ៖ ក្លិប Borussia Dortmund បានខិតខំប្រឹងប្រែង ត្រូវការផ្នែកហិរញ្ញវត្ថុដើម្បីប្រកួតប្រជែង ក្លិប Bayern Munich នាអនាគត់ខាងមុខ ។
ខាង BVB បានសម្រេចចិត្ត លក់ភាគហ៊ុន ៥ ភាគរយបន្ថែមទៀត ដើម្បីវិនិយោគិន ដែលត្រូវបានរៀបចំ ដើម្បីជួយផ្តល់ថវិកា សម្រាប់ជួយទ្រទ្រង់ ដល់ការប្រកួតប្រជែង ក្នុងរយៈពេល ដ៏វែង ។
ក្លិប Dortmund មុនបានលក់ភាគហ៊ុនចំនួន ៩ ប៉ុន្តែមិនបានទទួលស្គាល់ ពីភាពដឹកនាំដ៏ខ្លាំងក្លានោះទេ ដោយវាជារឿងធម្មតា គឺមិនគ្រប់គ្រាន់ ដើម្បីប្រកួតប្រជែង ប្រឆាំង និងភាគីខ្លួនឡើយ ។ ដើម្បីដោះស្រាយកត្តាទាំងនេះ ខាង Borussia Dortmund បានបើកចំហរ ដល់វិនិយោគិន មកពីក្រៅប្រទេស ។
នាយកគ្រប់គ្រង ក្លិប Borussia Dortmund លោក Hans-Joachim Watzke បានប្រាប់ដល់ Bloomberg នៅថ្ងៃចន្ទថា “វាមិនចាំបាច់ត្រូវតែជាក្រុមហ៊ុនអាល្លឺម៉ង់ ឬមួយក្នុងចំណោម ម្ចាស់ឧបត្ថម្ភឡើយ តែត្រូវការអ្នកវិនិយោគចាប់អារម្មណ៍ក្នុងរយៈពេលវែង ជាមួយនឹងក្លិប” ៕
មតិយោបល់