Post News Media ព័ត៌មានជាតិ មារចិត្តខ្មៅ!...

មារចិត្តខ្មៅ! ធ្វើសកម្មភាពប្រទូស្តកេរ្ត៍ខ្មាស់ទៅលើក្មួយសាច់ថ្លៃ ត្រូវប៉ូលិសឃាត់ខ្លួន!

កណ្តាល: សមត្ថកិច្ចធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីប្រទូស្តកេរិ៍្តខ្មាស់ទៅក្មេងស្រី អាយុ១១ឆ្នាំ។

ករណីនេះកើតឡើងនៅម៉ោង៩យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ក្នុងភូមិអាចមន៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរគ្រោះឈ្មោះភ.ស.ណ ភេទស្រី អាយុ១១ឆ្នាំ។ ចំណែកជនសង្ស័យឈ្មោះ អ៊ួក បូរ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរប​រ ជាងម៉ាស៊ីនរោងចក្រ ។

មុនពេលកើតហេតុ ជនរងគ្រោះបានដេកលក់នៅលេីផ្ទះតែម្នាក់ឯង ដោយឪពុកម្តាយបានទៅហូបការគេបាត់អស់ ពេលនោះជនសង្ស័យត្រូវជាពូសាច់ថ្លៃនៅផ្ទះជិតគ្នា ក៏បានឡេីងទៅឃេីញក្មួយកំពុងតែដេកលក់ក៏កេីតមានអារម្មណ៍ផ្លូវភេទ ហេីយបានទាញសម្រាតខោជនរងគ្រោះត្រឹមជង្គង់ រួចធ្វើសកម្មភាព ប្រទូស្តកេរិ៍្តខ្មាស់ទៅក្មេងស្រីរងគ្រោះ ហើយក៏បានចុះផ្ទះរបស់ខ្លួនវិញបាត់ទៅ។

បន្ទាប់មកពេលម្តាយជនរងគ្រោះត្រឡប់ពីហូបការគេវិញក៏ឃេីញកូនដេកដោយស្រាតខោត្រឹមជង្គង់ ដោយមានទឹកកាមប្រឡាក់នៅលេីប្រដាប់ភេទ មានការសង្ស័យក៏ហៅកូនសួរ កូនប្រាប់ថាឃេីញពូបូរ៉ា(ជនសង្ស័យ)ឡេីងមកលេីផ្ទះយេីង ហេីយម្តាយជនរងគ្រោះបានប្រាប់ប្តីរបស់ខ្លួនឲ្យហៅជនសង្ស័យយកមកប្រគល់ជូនសមត្ថកិច្ចតែម្តង៕

Loading...