ក្រុមមាន់ខ្នាយមាស Tottenham Hotspur កំពុងតែរៀបចំការផ្ទេរមួយកើតឡើង ជាមួយក្រុមបីសាចក្រហម Manchester United ដើម្បីនាំយកខ្សែប្រយុទ្ធវ័យក្មេងបារាំង Anthony Martial នៅរដូវកាលក្រោយនេះ។
បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុមមាន់ខ្នាយមាស Tottenham Hotspur មិនចង់ឲ្យ ខ្សែប្រយុទ្ធបារាំង Anthony Martial ចាកចេញពីអង់គ្លេសឡើយ។ ជាក់ស្តែងណស់ Tottenham កំពុងតែរៀបចំសំណើរបស់ពួកគេមកចរចារជាមួយក្រុមបីសាចក្រហម Manchester United ក្នុងពេលឆាប់ៗនេះ។ Martial ប្រហែលជាមិនអាចបន្តអនាគត់ជាមួយ Man Utd បានយូរអង្វែងទៀតឡើយ ព្រោះថា ការលេងនៅ Old Trafford កីឡាករបារាំងរូបនេះ បានបរាជ័យក្នុងការស្វែងរកកៅអី ជាមួយក្រុមជម្រើសជាតិ ដែលទាមទារឲ្យ Martial ត្រូវស្វែងរកទ្រនុំថ្មី ដែលប្រសើរជាងនេះ។
ដូច្នេះហើយ Anthony Martial ត្រូវតែចាកចេញពីក្រុមបីសាចក្រហម Manchester United ស្របពេលដែលក្លិបមួយចំនួនកំពុងចាំមើលការសម្រេចចិត្តរបស់កីឡាកររូបនេះ។



មតិយោបល់