ព្រះសីហនុៈ កាលពីវេលាម៉ោង១ កណ្តាលអធ្រាត្រ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅក្នុងផ្ទះជួលក្រុមទី៨ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ មានករណីរំលោភសេពសន្ថវៈកើតឡើង។
ហេតុការណ៍នេះបង្កឡើងដោយជនសង្ស័យឈ្មោះ ឌឿន ចាន់សុខ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករនេសាទ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូរ ខេត្តកំពត បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួន។
ចំណែកកុមារីរងគ្រោះឈ្មោះ ស.ល.ណា អាយុ៧ឆ្នាំ រស់នៅជាមួយម្តាយ អាយុ៤២ឆ្នាំ មុខរបរមេផ្ទះ ក្រោយពេលទទួលបណ្តឹងរួច កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យបាន រហូតមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៩និង៣០នាទី ទើបធ្វើការឃាត់ខ្លួនជនសង្ស័យបាន។
ឆ្លងតាមការសួរលើជនសង្ស័យបានឆ្លើយសារភាពថា៖ កាលពីយប់ថ្ងៃកើតហេតុខាងលើ កុមារីរងគ្រោះបានដេកមើលរឿងអាសអាភាសក្នុងទូរសព្ទដៃជាមួយខ្លួន ទើបធ្វើសកម្មភាពរំលោភតែម្តង រួចរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់