Post News Media ព័ត៌មានកីឡា Ronaldo ឈរលេខ...

Ronaldo ឈរលេខ១, Messi ឈរលេខ៣ ខណ: Neymar ឈរលេខ៤ ក្នុងបញ្ជី World Fame Sport 100

World Fame Sports 100 គឺជាបញ្ជីកីឡាករដែលមានប្រជាប្រិយភាព និងល្បីល្បាញ​ជាងគេបំផុត ចំនួន ១០០នាក់ប្រមូលផ្តុំមកពីគ្រប់ប្រភេទកីឡាទាំង​អស់នៅជុំវិញពិភពលោក ដែលបញ្ជីនេះ ធ្វើឡើយ តាមរយ:ការ Follow និងការចូលមើលគ្រប់សកម្មភាពទាំងអស់របស់កីឡាករអាជីពនីមួយៗ។

ក្នុងនោះដែរ កំពូលខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ របស់ក្រុមអធិរាជស Real Madrid កីឡាករ Cristiano Ronaldo បានក្លាយជាកីឡាករដែលមានប្រជា​ប្រិយ​ភាពល្បីល្បាញជាងគេបំផុតរបស់ World Fame Sport 100 នេះ។ Ronaldo បានប្រជែងឈ្នះតារាបាល់បោះដ៍ឆ្នើមជនជាតិអាមេរិក LeBron James ដែលទទួលបានចំណាត់ថ្នាក់ទី២, តារាកំពូលរបស់ក្រុម Barcelona កីឡាករអាហ្សង់ទីន Lionel Messi ទទួលបានចំណាត់ថ្នាក់លេខ៣ និងខ្សែ​ប្រយុទ្ធអន្តរជាតិ ប្រេស៊ីល Neymar ទទួលបានចំណាត់ថ្នាកលេខ៤ ។

ខាងក្រោមនេះ ជាបញ្ជីឈ្មោះ របស់ World Fame Sprt 100 ត្រឹម ១០នាក់​ប៉ុណ្ណោះ៖
1. Criatiano Ronaldo កីឡាករបាល់ទាត់ សញ្ជាតិពរទុយហ្គាល់
2. LeBron James កីឡាករបាល់បោះ សញ្ជាតិអាមេរិក
3. Lionel Messi កីឡាករបាល់ទាត់ សញ្ជាតិអាហ្សង់ទីន
4. Neymar កីឡាករបាល់ទាត់ សញ្ជាតិប្រេស៊ីល
5. Roger Federer កីឡាករវាយតេនីស សញ្ជាតិស្វ៊ីស
6. Tiger Woods កីឡាករវាយកូនហ្គោល ជនជាតិអាមេរិក
7. Kevin Durant កីឡាករបាល់បោះ សញ្ជាតិអាមេរិក
8. Rafael Nadal កីឡាករវាយតេនីស សញ្ជាតិអេស្ប៉ាញ
9. Staphen Curriy កីឡាករបាល់បោះ សញ្ជាតិអមេរិក
10. Phil Mickelson កីឡាករវាយកូនហ្គោល សញ្ជាតិអាមេរិក