ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តបុកម៉ូតូ២គ្រឿងផ្ទប់នឹងរថយន្ត ស្លាប់៣នាក់ (បងប្អូនភ្លោះ) និងរងរបួសធ្ងន់ច្រើននាក់

កំពង់ស្ពឺៈ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៦និង១៨នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ ២គ្រឿងផ្ទប់ និងរថយន្ត១គ្រឿងទៀត ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ១៤-១៥ ត្រង់ចំណុចភូមិទួលតាសុខ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ដំណើររឿង៖ រថយន្ដ១គ្រឿងម៉ាក Ford ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2A-1161 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន បើកបរពីត្បូងទៅជើងមកដល់ចំណុចខាងលើ បានបុកម៉ូតូ២គ្រឿង ១/ម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU-8356 បើកបរដោយឈ្មោះ សីហា ភេទប្រុស អាយុ ២៧ឆ្នាំស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ ឌុបមនុស្ស២នាក់ទី១/ឈ្មោះ តាំង គឹមលី ភេទស្រី អាយុ ២៣ឆ្នាំ(ស្លាប់) ពេលបញ្ជូនដល់មន្ទីរពេទ្យគងពិសី និងទី២/ឈ្មោះ តាំង គឹមចេង ភេទស្រី អាយុ ២៣ឆ្នាំ ស្លាប់នៅតាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យអ្នកទាំង ៣រស់នៅភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី និង ១គ្រឿងទៀតម៉ាក ធូដេ ពាក់ស្លាកលេខកំពង់ស្ពឺ 1K-3898 មិនស្គាល់ឈ្មោះអ្នកបើកបរនិងទីលំនៅ និងជ្រុលទៅបុកផ្ទប់ជាមួយរថយន្ដ១គ្រឿងទៀតប្រភេទកូរ៉េ ដឹកកម្មកររោងចក្រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AI-2110 បើកបរដោយឈ្មោះ រម្យ ភារុន ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិគ ឃុំទឹកល្អក់ ស្រុកគងពិសី ដឹកកម្មករ៖

១.ឈ្មោះ កាន ជឿន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិគ ឃុំទឹកល្អក់ ស្រុកគងពិសី របួសធ្ងន់។
២.ឈ្មោះ ផៃ ស្រីនាថ ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិចំបក់ក្អែ ឃុំទឹកល្អក់ ស្រុកគងពិសី របួសធ្ងន់ ។
៣.ឈ្មោះ សឹម សារី ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិគ ឃុំទឹកល្អក់ ស្រុកគងពិសី របួសធ្ងន់។
៤.ឈ្មោះ សឹម សារិន ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិគ ឃុំទឹកល្អក់ ស្រុកគងពិសី របួសធ្ងន់។
៥.ឈ្មោះ សឹម ដាវី ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិព្រៃកន្ទៀច ឃុំទឹកល្អក់ ស្រុកគងពិសី របួសស្រាល។
៦.ឈ្មោះ គឹម យាង ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិស្លា ឃុំស្រង់ ស្រុកគងពិសី របួសស្រាល។

សូមបញ្ជាក់៖ ករណីនេះ បណ្ដាលឲ្យស្លាប់មនុស្ស ៣នាក់ រងរបួសធ្ងន់ ៤នាក់ ស្រី ៣នាក់ ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋានស្រុក និងបន្តស្រាវជ្រាវរកជនបង្ក ដើម្បីឲ្យមកទទួលខុសត្រូវតាមច្បាប់ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់