ព័ត៌មានជាតិ

Update៖ ចោរលួចមាស៤ដំឡឹងនៅផ្សារឆ្នាំង ត្រូវប៉ូលិសឃាត់ខ្លួនបាន

កំពង់ឆ្នាំង: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចគ្រឿងអលង្ការសរុបចំនួន៤ដំឡឹង។

ករណីនេះកើតឡើងនៅម៉ោង១២ថ្ងៃត្រង់ ទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្នុងផ្សារឆ្នាំង ភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យមានឈ្មោះ រ៉ន ឆាត ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ បានធ្វើសកម្មភាពលួចខ្សែក មាសរបស់ជនរងគ្រោះឈ្មោះ វង្ស ស្រីមុំ ភេទស្រី អាយុ៥៩ឆ្នាំ មានទីលំនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ចំនួន៣ខ្សែ ១ខ្សែ១ដំឡឹង និងជញ្ជៀនត្រា១វង់ (១ដំឡឹង) សរុបទាំងអស់៤តំឡឹង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាន ចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់