ប៉ៃលិនៈ កាលពីវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ មានករណីអំពើហិង្សាមួយកើតឡើង ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ករណីនេះ បង្កឡើងដោយក្រុមជនបង្កមានគ្នា ៥នាក់ ៖
១- ឈ្មោះ ម៉ក់ ករុណា ភេទប្រុស អាយុ ១៤ឆ្នាំ ជនដៃដល់
២-ឈ្មោះ ពៅ ចំរុង ហៅ ឃ្លីន ភេទប្រុស អាយុ ១៦ឆ្នាំ រួមគំនិត
៣-ឈ្មោះ វែន សុចិន ភេទប្រុស អាយុ១៧ឆ្នាំ រួមគំនិត
៤-ឈ្មោះ ជឿន ម៉ាប់ ភេទប្រុស អាយុ១៦ឆ្នាំ រួមគំនិត
៥-ឈ្មោះ កែវ រក្សា ភេទស្រី បានរត់គេចខ្លួន អ្នកទាំង៥រស់នៅភូមិឃុំកើតហេតុខាងលើ។ តែក្រោយមកក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។
មុនពេលកើតហេតុជនបង្កបាននាំគ្នាមកផ្ទះ ជនរងគ្រោះ និងវាយទៅលើឈ្មោះ សាន សុភ័ត្រា ចំឆ្អឹងជំនីហើយគំរាមថា និងសម្លាប់បើសិនជនរងគ្រោះហ៊ានប្រាប់ឪពុកម្តាយ និងរាយការណ៍ដល់សមត្ថកិច្ច។
ជនរងគ្រោះមានគ្នា២នាក់៖
១-ឈ្មោះ ភុន ស្រីតូច ភេទស្រី អាយុ ១២ឆ្នាំ
២-សាម សុភ័ត្រា ភេទប្រុស អាយុ៦ឆ្នាំ អ្នកទាំងពីរ នៅភូមិឃុំកើតហេតុខាងលើ ។
បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ត្រូវបានឃាត់ខ្លួនទុកនៅអធិការដ្ឋានស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់បន្តទៀត៕
មតិយោបល់