ភ្នំពេញៈ ក្នុងឱកាសដ៏ប្រកបដោយមោទនភាពជាតិសម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ, ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ សូមគោរពជូនពរ និងអបរអរសាទរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលរង្វាន់មេដាយជ្រើសតាំងជា “សមាជិកកិត្តិយស នៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប” ដែល “កម្ពុជាជាប់ជាគោលដៅទេសចរណ៍ល្អបំផុត លើពិភពលោកសម្រាប់ឆ្នាំ២០១៦” ប្រគល់ដោយ ក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្មសហភាពអឺរ៉ុប។
សូម សម្ដេចតេជោ ហ៊ុន សែន មានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួនប្រាជ្ញាញាណ ភ្លឺថ្លាជាដ៏រាប ជន្មាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗធំធេងថែមទៀត ក្នុងការបន្តដឹកនាំ មាតុភូមិកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។
សូមគោរពជូនពរ និងអបអរសាទរពី ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ, ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់ នៃសាលារាជធានីភ្នំពេញ ៖
មតិយោបល់