ព័ត៌មានជាតិ

ឆក់ទូរសព្ទបានសម្រច ប៉ះចំបុរសជើងខ្លាំងរត់តាក់សុី មានអីបើករថយន្តដេញបុកចាប់បានភ្លាមៗ

ភ្នំពេញ: ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់ទូរសព្ទដៃពីបុរសរត់សុីម្នាក់កំពុងចុចទូរសព្ទលេងនៅក្នុងរថយន្តឈប់តាមដងផ្លូវបានសម្រេច រួចនាំគ្នាជិះម៉ូតូខ្លួន តែសំណាងអាក្រក់ត្រូវបានជនរងគ្រោះបើករថយន្តដេញបុកពីក្រោយ បណ្តាលឲ្យដួលម៉ូតត្រូវបានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុនាំគ្នាវាយមួយដៃមួយជើងឡើងទ្រមខ្លួន រួចប្រគល់ជូនសមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃ​ទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខ ខុនដូ ISL តាមបណ្តោយផ្លូវ៣១៣ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យទី១ មានឈ្មោះ ប៉ា ផល្លី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំអង់តែនទួលគោក មានស្រុកកំណើតនៅខេត្តកំពង់ចាម និងទី២ មានឈ្នោះសំ ដន ភេទប្រុស អាយុ៣០ឆ្មាំ មុខរបរមិនប្រាកដ។

ចំណែកជនរងគ្រោះមានឈ្នោះសុខ ធី មុខរបរអ្នករត់តាក់សុី។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់បានឈប់រថយន្តតាក់សុីមួយគ្រឿងនៅតាមដងផ្លូវទិសដៅពីលិចទៅកើត ហើយរូបគាត់បានយកទូរសព្ទដៃមួយគ្រឿងម៉ាកអាយហ្វូនអេសសិចផ្លិស ចុចលេងនៅក្នុងរថយន្ត ខណ:នោះក៏មានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហាយកាតេ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FH-4045 ជិះមកពីក្រោយស្របទិសដៅគ្នាហើយហួសទៅមុខបានបន្តិច ក៏បានត្រឡប់ក្រោយវិញដោយឃើញឱកាសល្អបានធ្វើសកម្មភាពឆក់បានសម្រេចតែម្តង រួចនាំគ្នាជិះគេចខ្លួន។ ភ្លាមៗនោះជនរងគ្រោះបានបើករថយន្ត ដេញតាមពីក្រោយមកដល់ចំណុចផ្លូវលេខ២៩១ ក្បែរផ្សារទួលគោកជនរងគ្រោះបើកបុកពីក្រោយបណ្តាលឲ្យម៉ូតូ ជនសង្ស័យដួលនៅនឹងថ្នល់ហើយត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍នេះនាំគ្នាវាយឡើងទ្រមខ្លួនទើមប្រគល់ជូនសមត្ថកិច្ច។ ចំណែកទូសព្ទដៃជនរងគ្រោះ បានខ្ទាតចេញពីកន្លែងកើតហេតុត្រូវបានអ្នកផ្សេងរើសយកទៅបាត់។

គួរបញ្ជាក់ផងដែរ ភ្លាមៗនោះជនរងគ្រោះបានឡើងជិះរថយន្តបន្តដំណើរទៅមុខបាត់មិនបានមកដាក់ពាក្យបណ្តឹងនោះទេ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកយកជនសង្ស័យទាំង២នាក់ទៅសួរនាំបន្តនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងកក់២ដើម្បីកសាងសុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់