ភ្នំពេញៈ បុរសម្នាក់ បានប្រើប្រាស់គ្រឿងញៀនរហូតដល់កម្រិត បែកថ្នាំហើយមានសតិមិនប្រក្រតី លែងស្គាល់ម្ដាយនិងសាច់ញាតិជិតខាងអ្វីទាំងអស់។ បន្ទាប់មកបានយកដុំថ្មដេញគប់គេឯង និងគប់ទៅលើផ្ទះអ្នកជិតខាងបណ្ដាលឲ្យបែកកញ្ចក់បង្អួចព្រមទាំងធ្លុះជញ្ជាំងស័ង្កសីជាច្រើនកន្លែង។ ខណៈនោះក៏មានការអន្តរាគមន៍ពីកម្លាំងនគរបាល និងប្រជាការពារភូមិដែរ ប៉ុន្តែមិនហ៊ានចូលទៅចាប់បុរសនេះទេ ព្រោះគ្រាន់តែចូលទៅជិតបុរសនេះតដៃ ទើបរាយការណ៍ទៅខាងមន្រ្តីមន្ទីរសង្គម កិច្ចចុះទៅយកប៉ុន្តែរង់ចាំរាប់ម៉ោងហើយនៅតែមិនទាន់ទៅដល់ទៀត។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមស្រ្តីជាម្ដាយបាននិយាថា បុរសបែកថ្នាំរូបនេះឈ្មោះ លឹម រតនា អាយុ៣២ឆ្នាំ ត្រូវជាកូនប្រុសរបស់គាត់ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ហើយកាលពីដើមឡើយគឺជាមនុស្សមានសតិធម្មតាទេ និងធ្លាប់បួសជាសង្ឃនៅក្នុងវត្តក្រាំងធ្នង់ ខណ្ឌសែនសុខ៥វស្សា លុះក្រោយមកបានសឹកចាកសិក្ខាបទដោយចិត្តឯង។ រួចបានយកប្រពន្ធនិងបានកូនមួយ ហើយបន្ទាប់ពីរស់នៅជាមួយគ្នាបានមួយរយៈស្រ្តីជាប្រពន្ធបាននាំកូនចុះចោលរត់ទៅយតាមប្រុសថ្មីបាត់ ហើយរូបគេបានតាមរកប្រពន្ធនិងកូនរហូតដល់ខេត្តព្រៃវែងប៉ុន្តែរកមិនឃើញឡើយ ដែលជាហេតុធ្វើឲ្យកូនប្រុសគាត់នេះខូចចិត្តយ៉ាងខ្លាំងម្យ៉ាងឪពុកវាយធ្វើបាបផង ក៏បានបែកគំនិតប្រើប្រាស់គ្រឿងញៀន បើគិតរហូតដល់ពេលនេះមសនរយៈពេល២ឆ្នាំមកហើយ និងបែកថ្នាំបែបនេះតែម្ដង៕
មតិយោបល់