ព័ត៌មានកីឡា

Bale៖ គ្រូថ្មីមកដល់ អនាគត់របស់ខ្ញុំនឹងដឹងភ្លាម

មួយរយ:ចុងក្រោយនេះ ខ្សែប្រយុទ្ធអន្តរជាតិវែល Gareth Bale កំពុងតែទទួលបាននូវពត៌មាន​ជាច្រើន ទាក់ទងនឹងក្លិបធំៗ តាមប្រមាញ់ កីឡាកររូបនេះ នៅរដូវក្តៅខាងមុខនេះ ដោយស្ថិតក្នុងតម្លៃខ្លួនខ្ពស់គួរសម។

បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា ខ្សែប្រយុទ្ធ Gareth Bale នៅមិនទាន់សម្រេចចិត្តចាកចេញពីក្រុមអធិរាជស Real Madrid ភ្លាមៗឡើយ ដោយរង់ចាំក្រុមយក្សអេស្ប៉ាញមួយនេះ ស្វែងរកគ្រូថ្មីបានសិន។ ជាក់ស្តែងណាស់ មានក្រុមធំៗ ជាច្រើន កំពុងតាមប្រមាញ់ Gareth Bale ជាហូរហែរ មិនតែប៉ុណ្ណោះ ថែមទាំងតម្លៃខ្លួនរបស់ Bale កើនច្រើនជាងមុនផងដែរ បើប្រៀបធៀបទៅនឹង តម្លៃខ្លួនរបស់កីឡាកររូបនេះ កាលពីខែមករាកន្លងមក។

ក្នុងនោះដែរ Gareth Bale បានថ្លែងប្រាប់អ្នកសារព៌មានថា៖ កុំទាន់និយាយពីអនាគត់របស់ខ្ញុំអី ចាំគ្រូថ្មីមកដល់ Real Madrid សិនចាំគិតទៀត។ តាមរយ:សម្តីមួយឃ្លាខាងលើនេះដែរ បង្ហាញឲ្យឃើញថា Gareth Bale ចាំមើលគ្រូថ្មី មកដឹកនាំ Real Madrid សិន បើគ្រូថ្មី ផ្តល់ឱកាសឲ្យច្រើន Bale អាចមិនចាកចេញ តែបើមិនសូវផ្តល់ឱកាសឲ្យ ដូចពេលកន្លងមកទេនោះ ច្បាស់​ណាស់ Gareth Bale នឹងចាកេញជាក់ជាមិនខាន។

យ៉ាងណាវិញ Gareth Bale ភាគរយនៃការចាកចេញពី Real Madrid មានច្រើនជាងបន្តនៅ ព្រោះថា បីសាចក្រហម Manchester United អាចនឹងក្លាយជាក្លិបថ្មីរបស់ Bale ច្រើនជាង Tottenham Hotspur ។

មតិយោបល់