ព័ត៌មានជាតិ

ស្រ្តីម្នាក់ ផឹកស្រវឹងយកមងទៅដាក់ត្រីក្នុងត្រពាំង លង់ស្លាប់!..

សៀមរាបៈ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចត្រពាំងដកពោធិ៍ចម្ងាយ២០ម៉ែត្រ ភូមិតាហុក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប មានករណីស្រ្តីម្នាក់លង់ទឹកស្លាប់។

សពជនរងគ្រោះមានឈ្មោះ រ៉យ សារ៉ម ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរធ្វើស្រែ បានលង់ទឹកស្លាប់ក្នុងត្រពាំងដែលមានជម្រៅ២,៥០ម៉ែត្រ។

មូលហេតុ ផឹកស្រាស្រវឹងយកមងទៅដាក់ត្រីក្នុងត្រពាំង បណ្តាលឲ្យលង់ទឹកស្លាប់ ខណៈដែលបញ្ជូនមកសង្គ្រោះដល់មន្ទីរពេទ្យ។
ក្រោយពេលទទួលសេចក្តីរាយការណ៍រឿងហេតុខាងលើ កម្លាំងប៉ុស្តិ៍បានទៅដល់កន្លែងកើតហេតុ និងពិត្យសាកសព ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះទេ។ ហើយក្រុមគ្រួសារសាកសពនិងគ្រូពេទ្យបបានអះអាងថា សាកសពពិតជាលង់ទឹកស្លាប់ដោយខ្លួនឯងពិតបា្រកដមែន៕

មតិយោបល់