Post News Media ព័ត៌មានជាតិ រថយន្តកុងតឺន័...

រថយន្តកុងតឺន័រ បើកលឿនវ៉ាជែង បុកឡើងឃឿនផ្លូវខ្ទេចខ្ទី និងបាក់បង្គោលភ្លើង!

ភ្នំពេញ: រថយន្តកុងតឺន័រ បើកវ៉ាជែងឡើងឃឿនផ្លូវ បុកបង្គោលភ្លើង និងអូសរបើកការ៉ូឡា តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១០និង១៥នាទីយប់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ។

ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តកុងតឺន័រ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ព្រះស៊ីហនុ 3A-3666 ខាងលើបានបើកតាមបណ្តោយផ្លូវវេងស្រេង ពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ហើយបានវ៉ាជែងរថយន្តមួយគ្រឿងទៀត តែបែរជារេចង្កូតឡើងលើឃឿនផ្លូវ បុកស្លាកសញ្ញាចរាចរណ៍ និងបង្គោលភ្លើងបំភ្លឺផ្លូវបាក់ ហើយអូសការ៉ូឡារបើកខ្ទេចខ្ទី តែសំណាងមិនបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ ។

ក្រោយកើតហេតុអ្នកបើករថយន្តបង្កគេចខ្លួនបាត់ ហើយសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងជំនាញ មកធ្វើការវាស់វែង យករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕