ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ សមត្ថកិច្ចព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅបានបញ្ជូនខ្លួនក្រុមចោរដែលចូលលួចមាន់ ហើយម្ចាស់តាមទាន់កាប់ម្ចាស់ស្លាប់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
បើតាមសមត្ថកិច្ច ជនសង្ស័យទី១ឈ្មោះ ជា ហៃ ភេទប្រុស អាយុ១៦ឆ្នាំ និងទី២ឈ្មោះ តួ ភេទប្រុស អាយុជាង២០ឆ្នាំ។
ចំណែកជនរងគ្រោះឈ្មោះ មាស ចន្ថា ហៅ ឌៀប ភេទ ប្រុស អាយុ ៥១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នកចាំចំការស្វាយឲ្យគេ ស្នាក់នៅ ចំណុចចំការស្វាយ ក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
គួររំលឹកថា ជនសង្ស័យ ២នាក់ខាងលើ ក្នុងចំណោមបក្សពួក ៣នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ក្រោយបានធ្វើសកម្មភាពប្រើកាំបិតផ្គាក់កាប់សម្លាប់ជនរងគ្រោះស្លាប់ កាលពីយប់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចចំការស្វាយខាងលើ៕
មតិយោបល់