ភេសជ្ជៈទឹកផ្លែឈើ ឬភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ មិនមែនជាជម្រើសដ៏ល្អសម្រាប់សុខភាពរបស់អ្នកជំងឺទឹកនោមផ្អែម នោះទេ។ ការពិតអ្នកជំងឺទឹកនោមផ្អែម ត្រូវការទឹកច្រើនជាមនុស្សធម្មតា ដើម្បីជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ឲ្យមានស្ថិរភាព។
ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ការផឹកទឹកគ្រប់គ្រាន់ជំនួសឲ្យសារធាតុរាវផ្សេងទៀតដូចជា តែ កាហ្វេ ភេសជ្ជៈមានជាតិស្ករ អាចគ្រប់គ្រងកម្រិតជាតិស្ករក្លុយកូសក្នុងឈាម យ៉ាងមានប្រសិទ្ធភាព។
អ្នកដែលផឹកទឹកតិចជាង ១លីត្រ ក្នុងមួយថ្ងៃ មិនអាចការពារ និងរក្សាជាតិស្ករក្នុងឈាមឲ្យមានសស្ថិរភាពបាននោះទេ។
ប្រសិនបើអ្នកទទួលទានអាហារដែលមានផ្ទុក ២០០កាឡូរី ក្នុងមួយថ្ងៃ អ្នកទទួលទានទឹកចំនួន ២លីត្រ ទើបអាចរក្សាជាតិស្ករក្នុងឈាមមិនឲ្យកើនឡើងបាន។ ចំពោះអ្នកជំងឺតម្រងនោម វិញ គួរទទួលទានទឹកច្រើនជាង ៣លីត្រក្នុងមួយថ្ងៃ ដើម្បីលាងឈាម និងសម្អាតកាកសំណល់ផ្សេងៗ។
អ្នកជំងឺទឹកនោមផ្អែម ត្រូវព្យាយាមផឹកទឹកឲ្យបានច្រើន ដើម្បីសម្របតាមត្រូវការមុខងារសរីរាង្គ និងសុខភាពរបស់ពួកគេ។
ម្យ៉ាងវិញទៀត ការផឹកទឹកអាចជួយផ្តល់សំណើមដល់ស្បែក និងរក្សាស្បែកឲ្យមានសុខភាពល្អជានិច្ច។ ហេតុនេះ អ្នកមិនគួរប្រើភេសជ្ជៈដែលមានផ្ទុកកាឡូរីជំនួសទឹកនោះទេ បើទោះអ្នកមានជំងឺទឹកនោមផ្អែម ឬអត់ក៏ដោយ៕
ដកស្រង់ពី៖ soha
មតិយោបល់