ព័ត៌មានជាតិ

មានវីដេអូ៖ ឡិចស៊ីស៥៧០ ស្លាកលេខ រដ្ឋ07 2.6888 ប៉ះជាមួយ Chevrolet ស្លាកលេខភ្នំពេញ 2AF-0467 បែកធ្លាយភាគីម្ខាងអាងខ្លួនជា ឧត្តមសេនីយ៍!

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីមានរថយន្តម៉ាក ឡិចស៊ីស៥៧០ ពាក់ស្លាកលេខ រដ្ឋ07 2.6888 បានប៉ះជាមួយរថយន្តស៊េរីទំនើបម៉ាក Chevrolet ស្លាកលេខ ភ្នំពេញ 2AF-0467 មានការជជែកគ្នាយ៉ាងខ្លាំងរហូតមានភាគីម្ខាង អះអាងខ្លួនថាជា ឧត្តមសេនីយ៍ទៀតផង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាមោង១០និង៣០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា​ ឆ្នាំ២០១៧ ស្ថិតនៅចំណុច តាមបណ្តាយផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចម្ការមន រាធានីភ្នំពេញ។

បញ្ជាក់ថា ក្រោយពីកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅធ្វើការពិនិត្យនិងសម្របសម្រួលដល់កន្លែងកើតហេតុផងដែរ ប៉ុន្តែភាគីទាំងសងខាងនៅតែបន្តការជជែកគ្នាយ៉ាងតឹងសសៃកដដែល៕

//youtu.be/K3vXrQHGym0

មតិយោបល់