ព័ត៌មានសិល្បៈ និងកម្សាន្ត

ដើម្បីកុំអោយមានរឿងអន់ចិត្ត បញ្ញា សិទ្ធិ សុខចិត្តហោះចេញទាំងយប់

កាលពីយបថ្ងៃទី៤ មិថុនា គេឃើញវត្តមានពិធីករ និងជាតារាសម្ដែង លោក បញ្ញា សិទ្ធិ នៅធ្វើពិធីករកាត់នំក្នុងពិធីខួបកំណើតអោយតារាសម្ដែងមួយរូបនៅខេត្តសៀមរាបប៉ុណ្ណោះ ដោយនៅពាក់កណ្ដាលអាធាត្រុលោកក៏នៅតែបង្ហាញវត្តមានយ៉ាងសប្បាយនៅលើទឹកដីនោះផង។ ប៉ុន្តែឈានដល់វេលាម៉ោង៧ព្រឹក លោកបែរជាលេចមុខក្នុងពិធីក្រុងពាលីរឿង«មន្តស្នេហ៍ វរសេនីយ៍» នៅភ្នំពេញយ៉ាងរំភើយ ដោយលោកប្រកាសថា ដោយសារតែប៉ុស្ដិ៍លេខ៥ នោះលោកមិនរត់ពីសៀមរាបទាំងយប់ដល់ម្លឹងនោះទេ។

លោក បញ្ញា សិទ្ធិ និយាយថាការពិតលោកត្រូវទទួលការងារនៅខេត្តសៀមរាប ហើយត្រូវនៅកម្សាន្ត និងបន្តការងារនៅក្នុងខេត្តនោះមិនត្រូវឡើងមកភ្លាមៗនោះទេ ប៉ុន្តែដោយសារតែប៉ុស្ដិ៍លេខ៥ដាក់កំហិតយកព្រឹកថ្ងៃទី៥ មិថុនា ដើម្បីធ្វើជាថ្ងៃក្រុងពាលីរឿងដែលលោកត្រូវបានជ្រើសជជាតួអង្គកងទាហានមួយរូប ទើបលោកត្រូវតែឡើងមកវិញទាំងយប់ ដើម្បីមកអោយទាន់ក្នុងពិធីដែលគេប្រកាសតួនោះកុំអោយបាត់មុខ។

លោកថាភាពយន្តរឿង«មន្តស្នេហ៍ វរៈសេនីយ៍» គឺជាភាពយន្តធំមួយរបស់ប៉ុស្ដិ៍លេខ៥ ដែលដឹកនាំផលិតដោយផលិតករថៃ ហើយលោកក៏ត្រូវបានជ្រើសអោយសម្ដែងជាតួធំមួយផងដែរ ទើបលោកយល់ថាបើសុខចិត្តបន្តការកម្សាន្តនៅខេត្តសៀមរាប ហើយបាត់មុខនៅថ្ងៃពិធីសម្ពោធរឿង នឹងធ្វើអោយអ្នកជ្រើសលោកជាតួនៅក្នុងរឿងនោះល្អក់កករ។ លោកថាត្រូវបានមិត្តភ័ក្រ្តសិ្នទ្ធិស្នាល អញ្ជើញជាភ្ញៀវកិត្តិយស និងផ្ដល់កិត្តិយសអោយធ្វើជាពិធីកាត់នំដែលខានមិនបាន ដោយលោកបានចេញពីភ្នំពេញទៅដល់សៀមរាប កាលពីព្រឹកថ្ងៃទី៤ មិថុនា ប៉ុន្តែលោកត្រូវសម្រេចចិត្តជិះយន្តហោះទាំងកណ្ដាលយប់យ៉ាងតក់ក្រហល់មកវិញ ដើម្បីកុំអោយការខកខានការងារនៅប៉ុស្ដិ៍លេខ៥ បើទោះជាការបង្ហាញមុខនោះបានត្រឹមតែជួបជុំក្នុងពិធីក្រុងពាលីហើយ ក៏បែកផ្លូវការគ្នា។

លោក បញ្ញា សិទ្ធិ និយាយថា លោកមិនមែនជាតួឯកនៅក្នុងភាពយន្តរឿងថ្មីរបស់ប៉ុស្ដិ៍លេខ៥នោះទេ ប៉ុន្តែលោកក៏ត្រូវគោរពតួនាទីសម្រាប់ការបង្ហាញខ្លួនក្នុងថ្ងៃក្រុងពាលីរឿងផងដែរ ទើបលោកត្រូវតែបង្ហាញខ្លួនមិនអាចចោលបាន ដោយសុខចិត្តទទួលការងារនៅខេត្តសៀមរាប បែបតក់ក្រហល់ ហើយត្រលប់មកវិញទាំងយប់ ដោយលោកបញ្ជាក់ថាទម្រាំបានចេញពីសៀមរាប និងមកដល់ភ្នំពេញ ក៏ភ្លឺមិនបានសម្រាកតែម្ដង ព្រោះតែត្រូវធ្វើខ្លួន មកក្រុងពាលីអោយទាន់ទាំងព្រឹក។ លោកថាមុនមកកាន់ពិធីក្រុងពាលីរឿង«មន្តស្នេហ៍ វរៈសេនីយ៍»របស់ប៉ុស្ដិ៍លេខ៥នោះ លោកមិនហ៊ានសម្រាកនោះទេ ដោយសារតែខ្លាចជ្រុលម៉ោងហើយក្រោកមកកាន់ពិធីក្រុងពាលី។

លោកបញ្ញា សិទ្ធិ បន្តថា ភាពយន្តដែលលោកបានសម្ដែងជាតួទាហាននេះ ដំណើរការចេញថតហើយក្រោយថ្ងៃក្រុងពាលី ហើយតាមរយៈភាពយន្តនេះ លោកត្រូវចំណាយពេលមិនតិចជាង២ខែនោះទេទម្រាំថតចប់ ដោយសារតែលោកមានប្លង់សម្ដែងច្រើន ខណៈដែលភាពយន្ត ក៏មិនទាន់ច្បាស់លាស់រឿងដាក់បញ្ចាំងនៅប៉ុស្ដិ៍លេខ៥ពេលណា៕

មតិយោបល់