សៀមរាបៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅផ្ទះសំណាក់ប៉ូវអី ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃ៦ ខែមិថុនា ឆ្នាំ២០១៨ ក្រោយធ្វើសកម្មភាព ចាប់ក្មេងស្រីម្នាក់ យកមកពីខេត្តបាត់ដំបង ដើម្បីជំរិតទារប្រាក់។
ជនសង្ស័យឈ្មោះ វ៉ន ទិច (ហៅ ទី) ភេទប្រុស អាយុ ៣៤ឆ្នាំ ។ ចំណែកក្មេងស្រីរងគ្រោះ អាយុ៩ឆ្នាំ នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ជនសង្ស័យបានចាប់ក្មេងស្រីរងគ្រោះនៅចំណុច ច្រកឡែម ជាប់ព្រំដែនថៃ ថ្ងៃ៣ ខែមិថុនា ឆ្នាំ២០១៨ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានចាប់ក្មេងស្រី រត់គេចខ្លួន មកខេត្តសៀមរាប ហើយជនសង្ស័យជាឪពុកចុង ចំណែកមូលហេតុ គឺមកពីខឹងសុំលុយប្រពន្ធចំនួន២លានរៀលមិនបាន៕
មតិយោបល់