ភ្នំពេញៈ រថយន្ត4Runner កំពុងតែឈប់ស្តុប ស្រាប់តែមានរថយន្តRAV4មួយគ្រឿង បើកក្នុងល្បឿនលឿនបុកពីក្រោយ បណ្តាលរងការខូចខាតផ្នែកខាងក្រោយ រថយន្តRAV4 រងការខូចខាតខាងឆ្វេងរថយន្ត ។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១១យប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះសុធារស កែងស្ថានទូតសូវៀត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាក4Runnerមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-2254 បានឈប់ស្តុបស្រាប់តែមានបុរសម្នាក់ទៀតបើករថយន្តម៉ាកRAV4 ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2W-7456 បើកក្នុងល្បឿនលឿនពេក ជាន់ហ្រ្វាំងមិនទាន់ក៏បានបុកពីក្រោយរថយន្តដែលកំពុងឈប់ស្តុបនោះ រងការខូចខាតបែកស្តុបរថយន្តរីឯរថយន្តបង្កបែកកាងខាងមុខខូចខាតយ៉ាងដំណំ ។
ក្រោយពេលកើតហេតុខាងភាគីរថយន្តបង្កបានសងសំណង២០០ដុល្លារ ទៅកាន់ម្ចាស់រថយន្ត4Runnerដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕
មតិយោបល់