ភ្នំពេញៈ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនជនសង្ស័យ ២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី លួចម៉ូតូ ប្រជាពលរដ្ឋចំនួន ៣ករណី។
បើតាមសមត្ថកិច្ច ជនសង្ស័យទី១ឈ្មោះ ហេង ចំរើន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ចោរស្នាក់ នៅផ្ទះមិនចាំលេខ ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ និងទី២ឈ្មោះ ឆោម វាសនា ហៅ វ៉េ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ចោរ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិ ថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឃាត់ខ្លួនក្រុមជនសង្ស័យកាលពី ល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុច សាលាបឋមសិក្សាភូមិ៧ ផ្លូវ២៧១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់សមត្កិច្ច ក្រុមជនសង្ស័យធ្លាប់ធ្វើសកម្មភាពលួចម៉ូតូ របស់ប្រជាពលរដ្ឋ ចំនួន ៣លើក៖
-លើកទី១ លួចម៉ូតូ របស់ជនរងគ្រោះឈ្មោះ សំ សុវណ្ណ ដារ៉ា ភេទប្រុស ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ1GK-4887 នៅចំណុច ផ្ទះជួលផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ កាលពីរសៀថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។
-លើកទី២ លួចម៉ូតូ របស់ជនរងគ្រោះឈ្មោះ ឈីម ឆន ភេទប្រុស ម៉ាក SUZUKI NEX១១០ ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1FT-5268 នៅចំណុចភោជនីយដ្ឋានរាជនីថ្មី ផ្ទះលេខ ៤៣ ផ្លូវ ២៥៧ ក្រុម២២ ភូមិ៨ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦។
-និងលកទី៣ លួចម៉ូតូ របស់ជនរងគ្រោះ ឈ្មោះ វណ្ណ ហ្សាវរីយ៍ ភេទ ប្រុស ម៉ាក ហុងដា សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាក លេខ តាកែវ1P-6907 នៅចំណុច ផ្ទះលេខ ៩B ផ្លូវលំ ក្រុម១ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ កាលពីព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០១៨។
នៅពេលឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ សមត្ថកិច្ច បានដកហូត វត្ថុតាងរួមមាន៖
-ម៉ូតូ ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ផលិត ឆ្នាំ ២០១៦ ពាក់ ស្លាក លេខ ភ្នំពេញ 1FR-2853 ចំនួន១គ្រឿង។
-ម៉ូតូ ម៉ាក MSX ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ1FG-7582 ចំនួន១គ្រឿង។
-ដង្កាប់
-សោរសម្រាប់ដោះខ្ចៅ
-ដែកសម្រាប់ឆ្កឹះសោ ម៉ូតូចំនួន១ប្រអប់
-និងគ្រឿងញៀន ចំនួន១កញ្ចប់តូច៕
មតិយោបល់