ព័ត៌មានជាតិ

ឡើងលើផ្ទះដេកឱបកូនស្រីគេបម្រុងរំលោភ ម្តាយឃើញប្តឹងប៉ូលិសចាប់វាយខ្នោះ!..

កោះកុង: លោកអធិការស្រុកថ្មបាំង បានប្រាប់Post News ថា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋឈ្មោះ វ៉ាង សាវ៉ុន ភេទស្រី ទីលំនៅភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង បានមករាយការណ៍ចោទប្រកាន់នៅប៉ុស្តិ៍ឬស្សីជ្រុំថា មានឈ្មោះ សុខ វាសនា ភេប្រុស អាយុ២៨ឆ្នាំ មុខរបរជាងជុសជុលម៉ូតូ ស្នាក់នៅភូមិឃុំខាងលើ បានឡើងទៅលើផ្ទះរបស់គាត់ទៅដេកឱបកូនស្រីរបស់គាត់ ឈ្មោះ ស.ផ.ឌ.យ អាយុ១៥ឆ្នាំ បម្រុងរំលោភតែមិនបានសម្រេច។

ករណីនេះ សមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវហើយបានបំពេញសំណុំរឿងនឹងបញ្ជូនមុខសញ្ញាទៅព្រហ្មទណ្ឌខេត្តកោះកុង៕

មតិយោបល់