ព័ត៌មានជាតិ

ឃាត់យុវជនម្នាក់ ដកហូតបានថ្នាំញៀន៧កញ្ចប់

ស្វាយរៀង: កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើបខេត្តស្វាយរៀងចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ កាលពីម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុច ភូមិពោធិតាហោ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

នគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជា សុវណ្ណារដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ ។ ក្រោយពីឃាត់ខ្លួនកម្លាំងនគរបាលបានដកហូតថ្នាំញៀនចំនួន៧កញ្ចប់តូច ម៉ូតូ១គ្រឿង ទូរស័ព្ទដៃ២គ្រឿង។

ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសខេត្ត កសាសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ៕

មតិយោបល់