ព័ត៌មានសិល្បៈ និងកម្សាន្ត

(មានវីដេអូ) ម្ចាស់ជើងឯក World Cup នាង គ្រីស្តីនប្រេសស៍ ឲ្យតម្លៃលើរូបរាងកាយអាក្រាត

អាមេរិកៈ បើយោងតាមគេហទំព័ររបស់សារព័ត៌មានផ្សេងៗ គេតែងឃើញតែ តារាសម្តែង តារាម៉ូដែល សិល្បករ វិចិត្រករជាដើម ដែលបានយកចិត្តទុកដាក់ និងបង្ហាញអំពីរាងកាយអាក្រាតរបស់ខ្លួន ដើម្បីជាសារមួយ ដល់មនុស្សនៅក្នុងសង្គមកុំឲ្យមានការអៀនខ្មាស់អំពីបញ្ហារាងកាយ។ ដោយឡែកនៅក្នុងថ្ងៃនេះ កីឡាការីនីបាល់ទាត់នាង Christen Press បានចូលរួម នៅក្នុងកម្មវិធីទូរទស្សន៍ខ្សែរកាប ESPN ដើម្បីនិយាយអំពីបញ្ហារាងកាយអាក្រាត។

កីឡាការីនីបាល់ទាត់ជម្រើសជាតិ របស់ក្រុម Chicago Red Stars នាងChristen Press វ័យ ២៧ឆ្នាំ បានចំណាយពេលជាច្រើន គិតអំពីរួបរាងកាយរបស់ខ្លួន មិនថានៅពេលនាងស្លៀកពាក់ សម្លៀកបំពាក់ធម្មតា ពេលស្លៀកឈុតហែលទឹកទេ ហើយទីបំផុត នាងហ៊ាននិយាយ និង បង្ហាញរាងកាយអាក្រាតរបស់ខ្លួន ដោយបើកចំហរ។

តែទោះជាយ៉ាងនេះ ដំបូងនាងហាក់ដូចជា រារែកក្នុងចិត្ត នៅពេលក្រុងហ៊ុនទូរទស្សន៍ខ្សែកាប ESPN បានទៅជួបនាង ហើយឲ្យនាងស្រាតក្នុងកម្មវិធី “បញ្ហារូបរាងកាយប្រចាំឆ្នាំ” របស់ក្រុមហ៊ុន។

នាង ប្រេសស៍បាននិយាយ នៅពេលរូបថតស្រាតដំបូងរបស់នាង ត្រូវបានគេយកដាក់លើកម្របទស្សនាវដ្តីថា៖ “ខ្ញុំគិតថាមានស្ត្រីជាច្រើននាក់ មានបទពិសោធន៍ អំពីសមតុល្យ រវាងអសន្ដិសុខខាងអារម្មណ៍ និងការឲ្យតម្លៃចំពោះរាងកាយខ្លួនឯង ខ្ញុំបានសម្រេចចិត្តយល់ព្រមថតស្រាត ព្រោះនៅក្នុងចិត្តរបស់ខ្ញុំ ជឿជាក់ថា វាជាឱកាសល្អមួយ សម្រាប់ខ្ញុំ ក្នុងការប្រឈមមុខនឹងការភ័យខ្លាច និងបង្ហាញរាងកាយដ៏គួរឲ្យស្រលាញ់ផង” ៕

មតិយោបល់