ព័ត៌មានជាតិ

រថយន្តដឹកគ្រឿងចក្រ «អ្នកប្រមាញ់ទីក្រុង» ប៉ះគ្នាជាមួយលុចស៊ីស៣៥០ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តដឹកគ្រឿងចក្រ ដែលមានពាក្យស្លោកថា អ្នកប្រមាញ់ទីក្រុង ប៉ះគ្នាជាមួយរថយន្តលុចស៊ី ស៊េរីទំនើប ៣៥០ ពណ៌ស ពាក់ស្លាកលេខ 2VA-9676 រួចបន្តទៅបុករបាំងពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តលុចស៊ីសខូចខាតផ្នែកខាងមុខ ប៉ុន្តែសំណាងល្អ មិនអ្នករងរបួសនោះទេ។

ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង៨ និង១០ នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវលេខ ៦០ ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

មតិយោបល់