ព័ត៌មានជាតិ

ខ្លាំងបាត់! សិស្សសាលាម្នាក់និងបក្ខពួក ជិះម៉ូតូឆក់ទូរស័ព្ទ ដកកាំភ្លើងបាញ់ប៉ូលិស!..

កណ្តាល: លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានប្រាប់ Post News ថា សមត្ថកិច្ចបានធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងលួចមានស្ថានទំងន់(ឆក់ទូរស័ព្ទ) កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភ្លើងស្តុបតាលន់ ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ទា លីស័ង ភេទស្រី អាយុ២៤ឆ្នាំ ទីលំនៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ មុខរបរ
លក់ខោអាវ។

ជនល្មើស៤នាក់ ទី១ឈ្មោះ ណុប ភារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ភ្នំពេញ, មុខរបរសិស្ស(ឃាត់ខ្លួន)។ ទី២ឈ្មោះ មឿង សុផៃ ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ភ្នំពេញ មុខរបរនៅផ្ទះ(គេចខ្លួន)។ ទី៣ឈ្មោះ ចាន់ វណ្ណី(នី) ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ភ្នំពេញ មុខរបរនៅផ្ទះ(គេចខ្លួន)។ និងទី៤ឈ្មោះហួច លាងហួរ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)។
សម្ភារ:បាត់បង់៖ ទូរស័ព្ទមួយគ្រឿងម៉ាកiphone 6 ពណ៌ទឹកមាស។

វត្ថុតាងចាប់យក៖ ស្រោមអាវុធខ្លីពណ៌ខ្មៅ ចំនួន១ដើម,ម៉ូតូ១គ្រឿងសង់ប៊ិច ពណ៌ខ្មៅ បិតតែម ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ1BF-1574។

នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូជាមួយម្តាយចេញពីលក់ខោអាវនៅមាត់ទន្លេតាខ្មៅ ដោយម្តាយជាអ្នកឌុបហើយគាត់អង្គុយខាងក្រោយកាន់ទូរស័ព្ទiphone6 ពេលនោះក៏មានជនល្មើស៤នាក់ ជិះម៉ូតូ២គ្រឿងដោយមួយគ្រឿងម៉ាកសង់ប៊ិច ពណ៌ខ្មៅ បិតតែមទឹកប្រាក់ និងមួយគ្រឿងទៀតម៉ាកNex ពណ៌ស មិនចាំស្លាកលេខ ជិះមកទន្ទឹម ហើយជនល្មើសម្នាក់ឈ្មោះនី បានឆក់ទូរស័ព្ទពីដៃជនរងគ្រោះយកទៅ។ ពេលនោះជនរងគ្រោះបានស្រែកថាចោរៗ ហើយជនល្មើសម្នាក់ទៀតឈ្មោះមឿង សុផៃ បានដកអាវុធខ្លីម៉ាកk៥៤ អាមេភ្ជង់បាញ់ជនរងគ្រោះនិងសមត្ថកិច្ចចរាចរណ៍ដែលយាមនៅទីនោះតែមិនផ្ទុះ ហើយក៏ត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋចាប់ឃាត់ខ្លួនបានម្នាក់ឈ្មោះ ណុប ភារ៉ា ព្រមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី។

យោងតាមចម្លើយរបស់ឈ្មោះ ណុប ភារ៉ា នៅថ្ងៃទី១១ខែឆ្នាំដដែលយើងបានបន្តឃាត់ខ្លួនជនល្មើសបានម្នាក់ទៀតឈ្មោះ ហួច លាងហួរ ភេទប្រុស អាយុ១៧ឆ្នាំ៕

មតិយោបល់