ព័ត៌មានជាតិ

ភ្លៀងខ្យល់កន្រ្តាក់ បក់បោកដួលរលំស្លាកប៉ាណូ សូមស្វាគមន៍ រមណីយដ្ឋានឋានសួគ៌បូកគោ កាត់ទទឹងផ្លូវ!

កំពត: មានករណីភ្លៀងលាយឡំជាមួយខ្យល់កន្រ្តាក់ បណ្តាលឲ្យដួលរលំស្លាកប៉ាណូ សូមស្វាគមន៍ រមណីយដ្ឋានឋានសួគ៌បូកគោ កាត់ទទឹងផ្លូវ បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងរហូតមកវេលាម៉ោង៧ព្រឹក ទើបអាចធ្វើចរាចរណ៍បានវិញ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង៣យប់ ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែង ធ្វើការសម្រួលសម្រលចរាចរណ៍ដើម្បីកុំមានការកកស្ទះចរាចរណ៍ផងដែរ៕

មតិយោបល់