មណ្ឌលគិរីៈ នៅពេលថ្មីៗនេះកងកម្លាំងប្រជាសហគមន៍យាមល្បាតបានប្រទះឃើញកូនទន្សោងមួយក្បាលកំពុងតែជាប់អន្ទាក់របស់ព្រានព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច ប៉ុន្តែសំណាងល្អ យើងបានជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់ ហើយកូនទន្សោងមួយនេះមិនមានរងរបួសអ្វីឡើយ ហើយភ្លាមៗនោះ ក្រុមការងាររបស់យើងក៏បានដោះលែងវាឲ្យចូលទៅក្នុងព្រៃផងដែរ។
យើងទាំងអស់គ្នាពិតជារីករាយខ្លាំងណាស់ដែលបានជួយសង្គ្រោះជីវិតកូនទន្សោងមួយនេះតាមរយៈកិច្ចការទាំងនេះ យើងអាចដឹងបានថា ចំនួនរបស់សត្វទន្សោងមានការកើនឡើង ពីព្រោះពេលនេះយើងឃើញមានកូនទន្សោងថ្មីផ្សេងទៀត។
តាមការសហការយ៉ាងស្វិតស្វាញពីអង្គការ WWF-កម្ពុជា ដែលបានដាក់គម្រោងគាំទ្រព្រៃឈើ និងជីវចម្រុះ ដែលគាំទ្រថវិកាដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិទៅលើការការពារ ព្រៃឈើ និងសត្វព្រៃជុំវិញពិភពលោកផងដែរ៕
មតិយោបល់