ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ ពន្លះម៉ូតូមួយគ្រឿង របួសធ្ងន់បុរសម្នាក់

តាកែវ: កាលពីវេលាម៉ោង ២១ និង២០យប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២១៨ នៅចំណុចផ្លូវជាតិលេខ៣ ចន្លោះគីទ្បូម៉ែត្រលេខ ៧៥-៧៦ ស្ថិតក្នុងភូមិត្រពាំងខ្លូត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាកចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ បើក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យរបួសបុរសម្នាក់។

រថយន្តបង្កម៉ាក ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-8721 (អ្នកបើកបររត់គេចខ្លួនបាត់) បានបើក្នុងទិសដៅពីខាងជើង លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿង ម៉ាកហុងដា C125 ពណ៌ទឹកមាស ពាក់ស្លាកលេខកំពត 1L-3039 បើកបរដោយឈ្មោះ អិន ពិសិដ្ឋ ភេទប្រុស អាយុ៣៤ ឆ្នាំ នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកំពង់ត្រាច ខេត្តកំពត មុខរបរកសិករ រងរបួសធ្ងន់ បើកមកពីទិសខាងត្បូង។

ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។ ចំណែកវត្ថុតាង ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅប៉ុស្តិ៍នគរបាល ដើម្បីកសាងសំណុំរឿងចាត់ការនិតិវិធី៕

មតិយោបល់