ក្រុមហ៊ុន Apple បានប្រកាសបង្ហាញរបាយការណ៍ហិរញ្ញវត្ថុត្រីមាសដើមឆ្នាំ ២០១៥ ដោយប្រាក់ចំណូល និងចំណេញកើនឡើងខ្ពស់ ដោយសារតែតម្រូវការស្មាតហ្វូននៅក្នុងទីផ្សារប្រទេសចិនកើនឡើងលើសពីការរំពឹងទុក។
ប្រាក់ចំណូលសរុបរបស់ Apple នៅក្នុងត្រីមាសដើមឆ្នាំ ២០១៥ មានចំនួន ៥៨ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះ មាន ១៦,៨ពាន់លានដុល្លារអាមេរិក បានមកពីទីផ្សារប្រទេសចិន ខណៈដែលប្រាក់ចំណេញសរុបមានចំនួន ១៣,៦ពាន់លានដុល្លារអាមេរិក ដោយប្រាក់ចំណេញនេះត្រូវបានគេមើលឃើញថា ច្រើនជាងផលខូចខាតទាំងមូលនៅក្នុងប្រទេសនេប៉ាល់ ដោយសារគ្រោះរញ្ជួយដី។ នៅត្រីមាសចុងខែមីនា Apple លក់ iPhone បានជាង ៦១លានគ្រឿង ,iPad ចំនួន ១២,៦លានគ្រឿង និងម៉ាស៊ីន Mac ចំនួន ៤,៥លានគ្រឿង៕
ព័ត៌មានជាតិ
មតិយោបល់